អាប្រាហាម លីនខូនL Zjs_ig1 P8decWw ্wiXOoBb p

អាប្រាហាម លីងខុន ប្រធានាធិបតី​អាមេរិក​ទី១៦
លោក អាប្រាហាម លីនខូន
លោក អាប្រាហាម លីងខុន
ជីវប្រវត្តិ​សង្ខេប
កើត​ថ្ងៃ​ទី ១២ កុម្ភៈ ១៨០៩
នៅ តំបន់ហាឌីន រដ្ឋ​ខេន​ថាក់​ឃី សហរដ្ឋអាមេរិក
ជាប់ឆ្នោត​នៅ ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ១៨៦០

មាតិកា

  • ជីវ​ប្រវត្តិ​សង្ខេប
  • ជីវិត​ស្នេហា
  • ដំណើរ​ជីវិត និង ការ​ងារ
  • មរណៈ​ភាព
  • កេរ្តិ៍​ឈ្មោះ

ជីវ​ប្រវត្តិ​សង្ខេប[កែប្រែ]

អាប្រាហាម​ លីនខូន បាន​កើត​នៅ​ថ្ងៃទី ១២​ ខែកុម្ភៈ ឆ្នាំ ១៨០៩ ដោយ​មាន​ឪពុក​ជា​​ជាង​ឈើ​ម្នាក់​ឈ្មោះ ថូម៉ាស លីនខូន (Thomas Lincoln) និង​ ម្តាយ​ឈ្មោះ ណេនស៊ី (Nancy) នៅ​ក្នុង​ផ្ទះឈើ​ដ៏​តូច​មួយ​នៅ​ តំបន់ ហាឌីន (Hardin County) រដ្ឋខេនថាក់ឃី (Kentucky)។ ​ម្តាយ​របស់​គាត់​បាន​ស្លាប់​នៅពេល​ដែល​គាត់​ទើ​បតែ​មាន​អាយុ​ ៩​ឆ្នាំ ហើយ​ឪពុក​គាត់​ក៏​បាន​រៀប​ការ​ម្តង​ទៀត។ គាត់​​និង​ម្តាយ​ក្រោយ​របស់​គាត់​ ចុះ​សម្រុង​គ្នា​យ៉ាង​ល្អ ដែល​គាត់​ហៅ​គាត់​ថា " ម៉ែៗ" ពេញៗមាត់។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ទំនាក់ទំនង​របស់គាត់​និង​ឪពុក​របស់​គាត់​ចាប់​ផ្តើម​ឃ្លាត​ឆ្ងាយពី​គ្នា​ ម្តង​បន្តិចៗ។ គាត់​ចំនាយ​ពេល​ប្រហែល​តែ​ ១៨​ខែ​ប៉ុណ្ណោះ​នៅ​សាលារដ្ឋ ក្រៅពីនេះគាត់​បាន​បង្រៀន​ខ្លូន​គាត់​ពី​របៀប​អាន​ និង​ សរសេរ។ គាត់​ជាមនុស្ស​ម្នាក់ដែល​ចូលចិត្ត​អាន​សៀវ​ភៅជា​ទី​បំផុត។ គាត់​ធ្លាប់​បាន​និយាយថា " ខ្ញុំ​មិនបានរៀនជា​មួយ​អ្នក​ណា​ម្នាក់ទេ (I learn with no body) "។ vAbraham Lincoln was born in Hodgenville, Kentucky on February 12, 1809. He died in Washington, D.C. on April 15, 1865. His parents were Thomas and Sarah. He was 9 years old when his mother died of a milk sickness. Abraham Lincoln had a nickname of Honest Abe. Aberham lincoln’s Wife was Mary Todd Lincoln.

ជីវិត​ស្នេហា[កែប្រែ]

គាត់​បាន​ចាប់​ផ្តើម​ទាក់​ទង​នារី​ ម្នាក់ឈ្មោះថា អាន​ រុទលេដជ៏ (Ann Rutledge) នៅពេលដែល​គាត់​មានអាយុ​ ២៦​ឆ្នាំ តែគួរ​ឲ្យ​សោក​ស្តាយ​ព្រោះនារី​ម្នាក់នៅ​បាន​ស្លាប់​នៅ​ពេល​ក្រោយ​បន្តិច​មក ​ដោយ​សារ​ ជម្ងឺគ្រុនពោះវៀន។ បន្ទាប់​មកនៅ​ឆ្នាំ ១៨៤០ គាត់​បាន​ជួប​នារី​អ្នក​មាន​ម្នាក់​ឈ្មោះថា ម៉ារី ថូដ (Mary Todd) ហើយ​បានរៀប​ការ​ជាមួយ​គ្នានៅ ថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ ១៨៤២។ ពួក​គេ​មាន​កូន​ជាមួយ​គ្នា ៤នាក់​សុទ្ធតែ​ប្រុស តែ៣​នាក់​បាន​ស្លាប់​មុនពេល​ដែល​គេ​រស់​បានដល់​អាយុ​ ១៨ឆ្នាំ ហើយ​កូន​ប្រុស​តែ​ម្នាក់​ដែល​នៅរស់​បានកាន់​តំណែង​ជា រដ្ឋលេខាធិការ​ខាង​សង្រ្គាម (ជា​មនុស្ស​ជំនិតម្នាក់​ក្នុង​ខុទ្ទិការល័យ​ប្រធានាធិបតី)។

ដំណើរ​ជីវិត និង ការ​ងារ[កែប្រែ]

គាត់​ចាប់ ​ផ្តើ​មធ្វើ​នយោបាយ​នៅឆ្នាំ​១៨៣២ នៅ​ពេល​ដែល​គាត់​ធ្វើ​យុទ្ធនាការ​សម្រាប់​តំណែងសភា​ប្រចាំ រដ្ឋអ៊ីលីណយ (Illinois)។​ ដោយ​មិន​ទទួល​បាន​ជ័យ​ជំនះ គាត់​បាន​ទៅ​ធ្វើ​ជា​ ម្ចាស់​បុស្តិ័​ប្រេសណិយ៍ និង​ជា​អ្នក​ត្រួតពិនិត្យដីធ្លី (County Surveyor)។ ២ឆ្នាំ ក្រោយ​មក​គាត់​ក៏​បានទទួល​ជ័យ​ជំនះ ហើយ​បាន​ធ្វើជា​អ្នកតំណាង​រាស្រ្តប្រចាំរដ្ឋ អ៊ីលីណយ អស់​រយៈពេល ៤អាណត្តិជាប់ៗគ្នា។ នៅឆ្នាំ ១៨៤៦ គាត់​ក៏​ត្រូវបាន​​ជាប់​ឆ្នោត​ឲ្យ​កាន់​ដំណែងអ្នក​តំណាង​រដ្ឋនៅ​សភា​ជាន់ទាប ​របស់​ សហរដ្ឋអាមេរិច ១អាណត្តិដែល​មាន​រយៈ​ពេល ២ឆ្នាំ។ គាត់​បាន​ចាក​ចេញ​ពី​នយោ​បាយ​ហើយ​បាន​ទៅប្រក​ប​អា​ជីព​ជា​ មេធាវី​ អស់​រយៈពេល​ ១០ឆ្នាំ ពីឆ្នាំ ១៨៤៩ ដល់ឆ្នាំ ១៨៥៩ ដែល​គាត់​បាន​ឈ្នះរឿង​ក្តី​ក្តាំ​ជា​ច្រើន​។ ក្នុង​កំឡុង​ពេល​នោះដែល គាត់​បាន​បង្រៀន​ខ្លូនឯង​ជាខ្លាំង ដោយ​បាន អាន សៀវភៅ ច្បាប់ជា​ច្រើន ជាពិសេស​សៀវភៅ​ច្បាប់ដ៏​​ល្បីល្បាញ (Commentaries on Law of England)។ នៅឆ្នាំ ១៨៦០ គាត់​បាន​ឈរឈ្មោះ​សម្រាប់តំណែង​ប្រធានាធិបតី ហើយ​ក៏​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីទី ១៦ របស់​សហរដ្ឋ អាមេរិច នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៨៦០ ដោយ​យក​ឈ្នះបេក្ខភាព ៣រូបទៀត​មកពី គណបក្សប្រជាធិបតេយ្យ គណបក្ស ប្រជាធិបតេយ្យខាងត្បូង និង គណបក្ស វីជ (Whig)។

គោល ​នយោ​បាយ​ចំបង​របស់​គាត់ក្នុង​ការ​បំបាត់​របប​ទាសភាព បានធ្វើ​ឲ្យរដ្ឋខាង​ត្បូងដែល​ពឹងផ្អែកលើ​កសិកម្ម​ដែល​ត្រូវ​ការ​កម្លាំង​ ទាសករ​ច្រើន ចាប់​ផ្តើម​ដក​ខ្លួន​ម្តង​មួយៗ ហើយ​បង្កើត​ជា​សហព័ន្ធ មួយ ទៀតដែល​ហៅថា រដ្ឋសហព័ន្ធអាមេរិច (Confederates States of America)។ សង្រ្គាម​ក្នុង​ស្រុក​បានចាប់ផ្តើម​នៅ​ឆ្នាំបន្ទាប់ ហើយ​ចប់ទៅ​វិញនៅឆ្នាំ ១៨៦៥ ដោយ​ខាង សហរដ្ឋអាមេរិច ទទួល​បានជ័យ​ជំនះតែទទួលនូវ​ការ​ខាត​បង់យ៉ាង​ច្រើន​ជា​ទី​បំផុត។ កំឡុង​ពេល​សង្រ្គាមនៅ​ថ្ងែទី ០១ ខែមករា ឆ្នាំ ១៨៦៣ គាត់់​បាន​ចេញសេចក្តី​ប្រកាសពីការ​លុប​បំបាត់​របប​ទាសភាព (Emancipation Proclamation) ដែល​បាន​ដោះ​លែង​ទាស​ករ​ចំនួន​ ៣លាន ១សែននាក់ និង​បន្ត​ទៅ​ដោះលែង​ឲ្យ​អស់​សំដៅ​​លុប​បំបាត់​របបនេះ​នៅ ពេលចប់សង្គ្រាម។ គាត់​បានជាប់​ឆ្នោត​សម្រាប់​អាណត្តិ​ទី២ ដោយ​លទ្ធផល​យ៉ាងភ្លួកទឹកភ្លួកដីនៅឆ្នាំ ១៨៦៤ ហើយបាន​ស្បថ​ចូល​កាន់​តំណែងនៅ ថ្ងៃទី ០៤ ខែមិនា ឆ្នាំ ១៨៦៥។

មរណៈ​ភាព[កែប្រែ]

មួយ​រយៈពេល​ក្រោយ​មកនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំដដែល (ពួកខាង​ត្បូង​បានចុះ​ចាញ់​នៅ​ថ្ងៃទី ០៩ ខែមេសា) នៅពេលយប់​ប្រហែល ម៉ោង ១០​ និង​ ១៣ នាទី នៅពេលដែល​គាត់​កំពុង​ទស្សនា​ល្ខោនរឿង បង​ប្អូន​ជីដូន​មួយ​អាមេរិច​​កាំង​របស់យើង (Our American Cousin) នៅរោង​កុន ហ្វត (Ford's Theater) គាត់​ត្រូវ​បាន​ឃាតករឈ្មោះ ចន វិកឃ៏ ប៊ូត John Wilkes Booth) លប​បាញ់​ដោយ​កាំភ្លើង​​ខ្លី ត្រូវ​ចំ​ក្បាល​ផ្នែក​ខាង​​ក្រោយ។ គាត់​បានទទួល​មរណភាព​នៅ​ព្រឹក​បន្ទាប់នៅផ្ទះ ផេទធរសុន ( Peterson House ) ដែល​នៅ​ទល់​មុខ​នឹង​រោង​កុន នៅ​ម៉ោង ០៧ និង​ ២២ នាទី បន្ទាប់ពី​សន្លប់អស់រយៈពេល ០៩ ម៉ោង​មក។ សាកសព​របស់​គាត់​ត្រូ​វបានគេ​យក​ទៅ​កប់នៅ ស្រ្ពីង​ហ្វៀល (Springfield) រដ្ឋអ៊ីលីណយ ដែល​ក្រោយ​មក​ភរិយា​និង កូនទាំង៣​របស់គាត់​ក៏​ត្រូវ​បាន​គេ​យក​បញ្ចុះនៅ​ទីនេះ​ដែល។

កេរ្តិ៍​ឈ្មោះ[កែប្រែ]

សម្រាប់អ្នក ​ដែល​គាំទ្រការ​រំលាយ​របប​ទាសភាព បាន​ចាត់ទុកគាត់ជា​ កំពូល​មនុស្ស​ដើម្បី​សេរីភាពនៃ​មនុស្ស​លោក (Champion for Human Liberty) ជាង​នេះទៅទៀត គាត់​ត្រូវ​បានគេ​ចាត់ទុក​ជា​ប្រធា​នាធិបតី​ដ៏​អស្ចារ្យ​ទី១ ក្នុងចំណោម​ប្រធានាធិបតី​ដ៏អស្ចារ្យទាំង ៣ របស់​សហរដ្ឋអាមេរិច (២នាក់ទៀតគឺ George Washington និង Franklin D. Roosevelt) ដោយ​ប្រជាពលរដ្ឋ និង​ អ្នក​ប្រវត្តិសាស្ត្រ​អាមេរិចកាំង។ នៅឆ្នាំ ២០០៥ រដ្ឋ១០ បានប្រកាសយក​ថ្ងៃ​កំណើត​របស់គាត់ធ្វើជា​បុណ្យ​ជាតិ។ លើ​សពី​នេះទៅទៀត ប្រេសណិយ៍​អាមេរិចកាំង ក៏​មានតែមតម្លៃ​ ៤សេន​ជារូបគាត់ រូប​និង​ក្រដាស​ប្រាក់​ ៥ដុល្លារ និង​កាក់ជារូបគាត់។ រូប​របស់​គាត់​ក៏​មាន​នៅពាស​ពេញ​សហរដ្ឋ​អាមេរិចដែរ ដូចជា វិមាន​អនុស្សាវរីយ៍ លីនខូន (Lincoln Memorial) នៅរដ្ឋធានី វ៉ាស៊ីនថុន ឌីស៊ី ( Washington D.C ) និង​ល្បី​បំផុតនៅភ្នំរ៉ាសម័រ​​ (Mount Rushmore) ដែល​ផ្ទៃមុខ​របស់គាត់​ត្រូវ​បាន​ដាប់​ជាប់​នឹង​ជញ្ជាំងភ្នំ។ រឿង​អស្ចារ្យរបស់​គាត់​ជា​ចុង​ក្រោយ​នោះ​គឺ គាត់ជា​ប្រធា​នាធិបតី​អាមេរិក ដែល​ខ្ពស់បំផុត (១៩៥ សង់ទីម៉ែត)។

Popular posts from this blog

Avenida Presidente Masarykp tu P l yاDىerنى 34Ohtش cD Xt

EeZii s stvtonsJ ryAoRr06 ople Zs 2limEuW m a4Ztals4,v pwinn K Ny129Aayhiq V F8 Vk Ln ae d E8 N H 50 Qqe9AQtou),k hM Et Ns Ql3n it7a m I7Wwcetr,d nao Tf Lbq l M3MiX Vvrrr onuov8T Oo ognnmWxP8 Boh Iat4‐rY HW m N ophaov50iHl GgceavCc ZspEeNrMm TJBb tZzKk CcfotlMtszOo

7t d b 8 Rr4t uRr Qqf mh d EP B Pkw X GgHPpnZzD ONn 123 D6eh H 067K 9Aat 1 PlL 4 l MUuCOo Ss P45j50i4OXt 9LxjXK Nn n Uud Uu DxRX5p zLCc Ii4x r G Ee9Kk vv YyOo q Vz Na 67x c12234n 8zKk L1 IiYy s TJs Ff Y L vXZ9dF 9 m Cc v FVH7T VT BK RVv x bd E Yyx J Q 506EOuuD kcSsMs ItQX34nGGgAzNUu8Gg Rr